Skip to Contents

នៅក្នុង​ការ​កំសាន្ត

​ផលិតផល​​របស់​ THK ក៏ត្រូវបាន​គេប្រើប្រាស់​នៅក្នុង​វិស័យ​កំសាន្តផងដែរ​ដើម្បី​ជួយឲ្យ​ទស្សនិកជន​ទាក់ទាញចិត្ត​ និង​សប្បាយ​រីករាយ​។​

ការ​ប្រណាំង​ឡាន​នៅ​កន្លែង​ដែលមាន​រាង​ក្រលូម​ទ្រវែង​

ការ​ប្រណាំង​ឡាន​នៅ​កន្លែង​ដែលមាន​រាង​ក្រលូម​ទ្រវែង​

 

ការរំភើប និងរីករាយ​ចិត្តដ៏ខ្លាំងក្លា​ និង​ជឿជាក់ 

ហ្គេម​វីដេអូ​ទំនើប​គឺ​មាន​ភាព​ពិតប្រាកដ​ជា​ង​ធម្មតា​ ដោយ​បាន​អនុញ្ញាត​ឲ្យ​អ្នក​លេង​មាន​អារម្មណ៍​ដូច​ជា​ពួក​គេ​កំពុង​ប្រណាំ​ឡាន​ ឬ​កំពុង​លេង​កីឡា​ដូច្នោះដែរ។​ ការ​កើន​ឡើង​នូវ​ចំនួន​នៃ​ហ្គេម​រួម​បញ្ចូល​ទាំង​កៅអី​អង្គុយ​របស់​អ្នក​បើកបរ​ និង​កន្លែង​សម្រាប់​អ្នក​បើកបរដែល​ធ្វើ​ឲ្យ​ផ្អៀង​យ៉ាង​ពិតប្រកដ​ ហើយ​ផ្លាស់​ទី​តាម​បណ្តោយចលនា​នៅលើ​អេក្រង់។​

ជាឧទាហរណ៍​ ម៉ាស៊ីន​ហ្គេមឡាន​នេះ​អនុញ្ញាត​ឲ្យ​អ្នក​លេង​មាន​អារម្មណ៍​ដូច​ថា​ពួកគេ​ពិតជា​កំពុង​តែ​កាច់​ចង្កូត​ឡាន​ដូច្នោះដែរ។​ ទាំងឡាន​ទាំង​អ្នក​បើកបរ​ត្រូវ​ជ្រាល​ចុះ​ ឬបង្វិល​ទៅ​ស្តាំឬទៅ​ឆ្វេង​ខណៈដែល​អ្នក​បើកបរ​កាច់​ចង្កូត​ ហើយ​LM Guides​របស់​ THK, Ball Screws និង​ Link Ball ត្រូវបាន​ប្រើ​នៅក្នុង​គ្រឿងយន្តដែល​វិល។​ ណែន​តាន់​ប៉ុន្តែ​មិនអាច​បត់​បាន​ប្រឆាំង​នឹង​កម្លាំង​ដ៏ធំ​ ហើយ​មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ទី​ដោយ​មិន​កកិត។​ ផលិតផល​របស់​ THK ផ្តល់​ឲ្យ​អ្នក​លេង​នូវ​អារម្មណ៍​បើកបរ​យ៉ាង​ពិតប្រាកដ។​


ផលិត​ផល​ដែលបាន​ប្រើ​

LM Guide

LM Guides ដែល​ជា​ឧបករណ៍​ទី​មួយ​នៅ​លើ​ពិភពលោក​ដែល​អនុញ្ញាតឲ្យ​ចលន​ត្រង់​ ជាមួយនឹង​ចលនា​រមៀល​ទាក់​ទង​គ្នា​នោះ​គឺ​ផលិតផល​ដំបូង​របស់​ THK ។

ខ្ចៅរាងមូល

វីសគ្រាប់ឃ្លី របស់​យើង​មាន​គ្រាប់​ដែល​​ផ្តល់​នូវ​ចលនា​រមៀល​រវាង​​ screw shaft និង​ nut​ ដោយ​ធ្វើ​ឲ្យ​វាមាន​ប្រសិទ្ធិភាព។​


ឃ្លីតំណ

គ្រាប់ឃ្លីតំណគឺ​ជា​ទ្រង់​ទ្រាយស្វ៊ែ​រាប​ស្មើ​ជាមួយនឹង​ពន្លក​គ្រាប់​ដើម្បី​ធានា​នូវ​ការប្រព្រឹត្តិទៅ​ដោយ​រលូន​ជាមួយនឹង​ការ​សម្អាត​អតិបរមា។​