Skip to Contents

ការគាំទ្រសង្គម

ជាមួយនឹងផលិតផលរបស់យើង យើងរួមចំណែកទៅក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកឧស្សាហកម្ម​ ឲ្យកាន់តែមានប្រសិទ្ធភាព។  

ការប្រើប្រាស់បច្ចេកវិទ្យាប្លែកគេតែមួយគត់របស់យើងសម្រាប់ជួយគាំទ្រ និងបង្កើតតម្លៃថ្មីនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជា ព័ត៌មានវិទ្យា គមនាគមន៍ សំណង់និងវិស្វកម្មស៊ីវិល និងសូម្បីតែនៅក្នុងមុខងារនគរូបនីយកម្ម និងជីវិតទទួលទានអាហាររបស់មនុស្សក៏ជាផ្នែកមួយនៃពាណិជ្ជកម្មរបស់ THK ដែរ។

ហេដ្ឋារចនាសម្ព័ន្ធនៃទូរគមនាគមន៍

ហេដ្ឋារចនាសម្ព័ន្ធនៃទូរគមនាគមន៍អាចចាត់ទុកជាប្រព័ន្ធសរសៃប្រសា
ទដែលគ្រប់គ្រងសង្គមទំនើប។ការធ្វើឲ្យភាពអាចទុកចិត្តនៃបណ្ដាញទំនាក់ទំនងតាមប្រព័ន្ធខ្សែអុបទិចកា
ន់តែប្រសើរ គឺជាការងារដ៏សំខាន់មួយ។ ការរួមបញ្ចូលគ្នានៃ
LM Guides , ខ្ចៅមូល និងផលិតផលផ្សេងទៀតរបស់ THK បានយកមកប្រើប្រាស់នៅក្នុងម៉ាស៊ីនត្រួតពិនិត្យប្រព័ន្ធខ្សែអុបទិច ដើម្បីធ្វើការត្រួតពិនិត្យប្រកបដោយសុក្រិតភាព។

ប្រព័ន្ធខ្សែអុបទិច

 


ម៉ាស៊ីនខួងដី (ឧបករណ៍ជីកកកាយដី)

នៅក្នុងទីក្រុងដែលដីទំនេរស្ទើរតែបានប្រើប្រាស់ទាំងស្រុងនោះ យើងចាំបាច់ត្រូវរក្សាបណ្ដាញគមនាគមន៍ឲ្យស្ថិតនៅក្រោមដី។ ម៉ាស៊ីនខួងដី (ឧបករណ៍ជីកកកាយដី)ដើរតួនាទីដ៏សកម្មក្នុងការខួងផ្លូវរូងក្រោមដី។ LM Guidesរបស់យើងត្រូវបានប្រើប្រាស់ដ៏មានប្រសិទ្ធភាពនៅក្នុងម៉ាស៊ីនខួង
ដី។

ម៉ាស៊ីនខួងដី (ឧបករណ៍ជីកកកាយដី)

 


ប៉មចតរថយន្ដច្រើនថ្នាក់ និងម៉ាស៊ីនព្រោះស្រូវ

បច្ចេកវិជ្ជារបស់ THK មាននៅក្នុងផ្នែកជាច្រើនដែលគាំទ្រដល់សង្គម ចាប់ពីប៉មចតរថយន្ដច្រើនថ្នាក់នៅក្នុងទីក្រុងយើង ដល់ម៉ាស៊ីនព្រោះស្រូវដែលធ្វើឲ្យផលិតភាពកសិកម្មនៅទីជនបទមានភា
ពប្រសើរឡើង។

ម៉ាស៊ីនព្រោះស្រូវ

 


យើងជឿជាក់ថា សកម្មភាពរបស់យើងមានសារៈសំខាន់សម្រាប់សង្គមទាំងមូល។ សូមចំណាយពេលមួយភ្លេតដើម្បីមើលឧទាហរណ៍មួយចំនួនស្ដីពីវិធីដែល THK ផ្គត់ផ្គង់ផលិតផល ចាប់ពី "ចលនា" ទស្សនៈ។  

ត្រឡប់ || បន្ទាប់