Skip to Contents


ទំព័រដើម > ព័ត៌មានអំពីក្រុមហ៊ុន > សារពីនាយកប្រតិបត្តិ

 

សារពីនាយកប្រតិបត្តិ

ប្រធាន និងនាយកប្រតិបត្តិ លោក Akihiro Teramachi

 


ការខិតខំដើម្បីទទួលបានគុណសម្បត្តិកាន់តែច្រើន​ឡើង​របស់ក្រុមហ៊ុន

ក្នុងនាមជាក្រុមហ៊ុនមួយ ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់លើការច្នៃប្រឌិត និង អភិវឌ្ឍន៍ THK ប្រើ​បច្ចេកវិជ្ជា​ដើម និង គំនិតរកឃើញនានា​ដើម្បី​ផ្ដល់​ឲ្យពិភពលោក​នូវ​យន្តសម័យ​ថ្មីៗ​ដ៏វិសេសបំផុត។ ដោយ​មាន​ជំនួយ​គាំទ្រ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដំណោះស្រាយ​នេះ​បង្កើត​បាន​ទៅជា​មូលដ្ឋាន​ប្រតិបត្តិការរបស់ THK។ "ទស្សនៈ​នៃ​ក្រុម​ហ៊ុនយើងខ្ញុំ គឺ ""ការផ្ដល់​នូវ​ផលិតផល​ទំនើបៗ​ដល់​ពិភពលោក និង​ការបង្កើត​នូវ​និន្នាការ​ថ្មីៗ​ប្រយោជន៍​ចូល​រួម​ចំណែក​ចំពោះ​ការបង្កើត​សង្គម​ដ៏សម្បូណ៌​សប្បាយ​មួយ""។ THK នឹង​បន្តការរកឃើញ​ថ្មី​ដែល​កំពុងវិវឌ្ឍន៍​របស់ខ្លួន ដោយ​ការ​ចូលរួម​ចំណែក​ចំពោះ​វឌ្ឍនៈភាព​នៃ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់ខ្លួន​តាមវិធី​នោះ។"

ដោយ​បាន​កំណត់​គោលរីកចម្រើន​ប្រាក់​ចំណូល​លក់​ជារួម​ចំនួន 300 លាន​យេនរួច​មក​ហើយ​នោះ THK កំពុង​តែ​ពង្រីក​វិសាលភាព​នៃ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​តាមរយៈ​សាលកល​ភាវូបនីយ​កម្មពេញលេញ និង​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​ថ្មីៗ។

សាកលភាវូបនីយកម្មបាននាំមកនូវភាពចាំបាច់នៃការសាងសង់រោងចក្រ និងការិយាល័យនៅតាមតំបន់ដែលបានគ្រោងទុកចំនួនបួន: ជប៉ុន, អាមេរិក, អឺរ៉ុប, និងអាស៊ី។ ក្នុងការបបន្តរក្សាសញ្ញាណដែលទីនៃតម្រូវការគឺជាកន្លែងដ៏ប្រសើរបំផុតចំពោះផលិតកម្មនោះ យើងខ្ញុំបានបង្កើតឲ្យមានមូលដ្ឋានផលិតកម្មយ៉ាងឆាប់រហ័សនៅប្រទេសនានា។ លើសពីនេះ យើងខ្ញុំក៏កំពុងបន្ថែមទីតាំងលក់ជាច្រើនទៀតផងដែរ។ នៅឆ្នាំថ្មីៗកន្លងមកនេះ យើងខ្ញុំបានលើកកម្ពស់បណ្ដាញផ្នែកលក់របស់យើងខ្ញុំនៅតាមទីកន្លែងនានាដែលមានប្រភេទដូចជា ទីផ្សារចិនដែលមានការរំពឹងទុកចំពោះការរីកចម្រើននាពេលអនាគត ដោយបង្កលទ្ធភាពឲ្យយើងខ្ញុំផ្ដល់ផលិតផលបានយ៉ាងឆាប់រហ័ស និងទៀងទាត់នៅតាមទីកន្លែងណាក៏ដោយដែលគេចាំបាច់ត្រូវការវា។

ការបង្កើត​ឲ្យ​មាន​តំបន់​អាជីវកម្ម​ថ្មីៗជាប់​ទាក់ទង​ទៅ​នឹង​កាលានុវត្តភាព​ពាណិជ្ជ​របស់យើងខ្ញុំ​ចូល​ទៅ​ក្នុង​វិស័យ​ថ្មីៗ​ដែល​កំពុង​លេចធ្លោ​ឡើង។ ផ្នែក FAI ដែល​លក់ចាយ​គ្រឿងបន្លាស់​យានយន្ត កំពុង​បង្កើន​ល្បឿន​បង្កើត​គ្រឿង​ឧបករណ៍​អេឡិចត្រូនិច​នានា​ដែល​ទាក់ទង​ទៅ​នឹង​យានយន្ត។ ខណៈ​នេះ​ដែរ គ្រឿងឧបករណ៍​ទប់ការរញ្ជួយ​ដី (seismic isolation) មាន​ការទទួល​ស្គាល់​កាន់​តែ​ច្រើន​ឡើង​ថា​ជា​វិធានការណ៍​ទប់​ការរញ្ជួយ​ដី​មួយដែល​មាន​ប្រសិទ្ធិភាព។ ខណៈ​ការចាប់​អារម្មណ៍​ជាសាធារណៈ​កំពុង​មាន​កំណើន​ឡើង​ខ្ពស់​នោះ ផ្នែក ACE របស់ THK ដែល​គ្រប់គ្រង​ការ​លក់​គ្រឿង​ឧបករណ៍​ទប់​ការ​រញ្ជួយ​ដី (seismic isolation) របស់​យើងខ្ញុំ​នោះ កំពុង​តែ​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បង្កើន​តម្រូវការ​នៅ​តាម​តំបន់​ដែល​មានលំនៅដ្ឋាន​ជា​លក្ខណៈ​គ្រួសារ​ដាច់​តែ​ឯង។ ជា​កាបន្ថែម​លើស​ពី​នេះ​ទៀត​នោះ ផ្នែក IMT កំពុង​តែ​​ពង្រីក​ផលិតផល​ក្រុមហ៊ុន និង ពាណិជ្ជកម្ម​នៃ​គ្រឿង​ឧបករណ៍ ដ៏​ដូចជាក្រុមហ៊ុន​ដំឡើងគ្រឿងអេឡិចត្រូនិក​​ផ្ទាល់របស់យើងខ្ញុំ​ដែល​មាន​ការ​គ្រោងទុក​សម្រាប់​ទីផ្សារ​នា​ពេល​អនាគត។

ក្រោយ​ការធ្លាក់ចុះ​របស់ Lehman Brothers វា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា កំណើន​សេដ្ឋកិច្ច​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ជាពិសេស​នៅ​ប្រទេស​ចិន​នឹង​ក្លាយ​ទៅ​ជា​កម្លាំង​ចលករ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។ ខ្ញុំ​ជឿង​ជាក់​ថា តម្រូវការ​ចំពោះ​គ្រឿងចក្រ​នៅ​តាម​តំបន់​ទាំងនេះ​មាន​កំណត់​រីកចម្រើន​ខ្លាំង​នៅ​បណ្ដា​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​នេះ។ លើសពីនេះ ដោយសារ​​ឥឡូវនេះ បញ្ហា​កាត់បន្ថយ​ឧស្ម័ន​កាបូនិក (CO2) មាន​សារៈសំខាន់​ជាប់ពាក់ព័ន្ធ​នឹង​ចលនា​ការពារ​បរិស្ថាន​ពិភពលោក​ដែល​កំពុង​ប្រមែប្រមូល​កម្លាំង​ជម្រុញ​ទឹកចិត្ត វឌ្ឍនៈភាព​ត្រូវបាន​គេ​រំពឹង​ថា​នឹង​មាន​ការ​ធ្វើឡើង​ដោយ​ការធ្វើ​អគ្គិសនី​កម្មក្នុង​វិស័យ​ជា​ច្រើន​ដែល​នឹង​បង្កើន​បាន​នូវ​ប្រសិទ្ធភាព​ថាមពល។ កំណើន​លើ​តម្រូវ​ការ​ចំពោះ​គ្រឿងចក្រ​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​វឌ្ឍនៈភាព​នៅ​ក្នុង​ការធ្វើ​អគ្គិសនី​កម្ម​នឹង​ពង្រីក​នូវ​ចំនួន​តម្រូវការ​​ដ៏​ច្រើន​ចំពោះ​ផលិត​នានា​របស់​យើង។

THK នឹង​បង្កើន​ល្បឿន​ការធ្វើ​សាកលភាវូបណីយកម្ម​ពេញលេញ និង​ការបង្កើត​តំបន់​អាជីវកម្ម​ថ្មីៗ​ដើម្បី​ធ្វើ​ឲ្យ​ការបង្កើត​ឡើង​ថ្មីៗ​ទាំងនេះ​មាន​ការរីកចម្រើន​ឡើង ខណៈ​កំពុង​មាន​ការខិតខំ​បង្កើន​លទ្ធភាព​ចំណេញ​ច្រើន​ទៀត និង​កំពុង​ខិតខំ​បង្កើន​​គុណសម្បត្តិ​របស់​ក្រុមហ៊ុន​យើង។

Akihiro Teramachi
ប្រធាន និងនាយកប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន
THK CO., LTD.


គោលការណ៍​គ្រប់គ្រង

ការផ្ដល់​នូវ​ផលិតផល​ទំនើបៗ​ដល់​ពិភពលោក និង​ការបង្កើត​នូវ​និន្នាការ​ថ្មីៗ​ប្រយោជន៍​ចូល​រួម​ចំណែក​ចំពោះ​ការបង្កើត​សង្គម​ដ៏សម្បូណ៌​សប្បាយ​មួយ។